ទទួលបានធានារ៉ាប់រង
ទទួលបានការធានារ៉ាប់រងសុខភាពដែលមានគុណភាពខ្ពស់ចាប់ពី $25 ក្នុងមួយខែ!
Ver en español | 查看中文 | 한국어로 보기 | Посмотреть на русском | Xem bằng tiếng việt | Переглянути укр | عربى | មើលជាភាសាខ្មែរ | Soomaali | ਪੰਜਾਬੀ
ការថែទាំរបស់អ្នកចាប់ផ្តើមជាមួយនឹងការធានារ៉ាប់រងសុខភាព
អ្នកមានលទ្ធភាពទទួលបានសេវាធានារ៉ាប់រងសុខភាពដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យសម្រាប់អ្នកថែទាំ។ គម្រោងវេជ្ជសាស្រ្តត្រូវបានកំណត់ដោយស្វ័យប្រវត្តិដោយផ្អែកលើលេខកូដតំបន់របស់អ្នក។ អ្នកអាចជ្រើសរើសពីគម្រោងសុខភាពធ្មេញចំនួន 2៖ Delta Dental ឬ Willamette Dental។
ចំណាយត្រឹមតែ $25 ក្នុងមួយខែ អ្នកនឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
ថ្មីចំពោះការធានារ៉ាប់រងឬ?
ប្រសិនបើអ្នកមានសិទ្ធិទទួលបានការធានារ៉ាប់រងលើការថែទាំសុខភាពសម្រាប់អ្នកថែទាំជាលើកដំបូង ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖
វេជ្ជសាស្ត្រ សុខភាពធ្មេញ ការពត់តម្រង់ធ្មេញ ចក្ខុ ការស្តាប់ សុខុមាលភាពផ្លូវចិត្ត អត្ថប្រយោជន៍តាមវេជ្ជបញ្ជា និងអ្វីៗជាច្រើនទៀតត្រូវបានរួមបញ្ចូលនៅក្នុងគម្រោងសុខភាពរបស់អ្នកក្នុងតម្លៃទាប $25 ក្នុងមួយខែ។
តើខ្ញុំអាចដាក់ពាក្យបាននៅពេលណា?
អ្នកអាចដាក់ពាក្យសុំធានារ៉ាប់រងរបស់អ្នក៖
- នៅពេលអ្នកក្លាយជាអ្នកមានសិទ្ធិ ទទួលបានការធានារ៉ាប់រងជាលើកដំបូង។
- ប្រសិនបើអ្នកមានព្រឹត្តិការណ៍ក្នុងជីវិតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
- ក្នុងអំឡុងពេល Open Enrollment (ការបើកទទួលចុះឈ្មោះ) ថ្ងៃទី 1-20 ខែកក្កដាជារៀងរាល់ឆ្នាំ។ ស្វែងយល់បន្ថែម។
អ្នកមានជម្រើស 2 ដើម្បីស្នើសុំការធានារ៉ាប់រង៖
លើបណ្តាញអ៊ីនធឺណិត ជាមួយ Health: My Plan (សុខភាព៖ គម្រោងរបស់ខ្ញុំ) | តាមរយៈប្រអប់សំបុត្រ |
មធ្យោបាយងាយស្រួលបំផុតដើម្បីដាក់ពាក្យ និងធ្វើការផ្លាស់ប្តូរការធានារ៉ាប់រងសុខភាព!
អ្នកប្រហែលជាត្រូវបង្កើតការចូលគណនី ប្រសិនបើអ្នកមិនទាន់បានប្រើ Health: My Plan (សុខភាព៖ គម្រោងរបស់ខ្ញុំ) នៅឡើយ។ អ្នកអាចប្រើ Health: My Plan (សុខភាព៖ គម្រោងរបស់ខ្ញុំ) ដើម្បី៖
|
ពាក្យសុំជាសន្លឹកក្រដាសមួយត្រូវបានរួមបញ្ចូលជាមួយការណែនាំអំពីអត្ថប្រយោជន៍សុខភាពរបស់អ្នក។ ដាក់ចូលក្នុងស្រោមសំបុត្រដែលមានតែមប្រៃសណីយ៍ និងអាសយដ្ឋានបញ្ជូនមកវិញរបស់អ្នក រួចផ្ញើទៅកាន់៖
SEIU 775 Benefits Group |
ប្រសិនបើអ្នកមិនទទួលបានការបញ្ជាក់ពីការចុះឈ្មោះ ឬការផ្លាស់ប្តូរគម្រោងក្នុងរយៈពេល 45 ថ្ងៃបន្ទាប់ពីការដាក់ពាក្យសុំរបស់អ្នកទេ សូមហៅទូរសព្ទទៅសេវាបម្រើអតិថិជន SEIU 775 Benefits Group តាមរយៈលេខ 1-877-606-6705។
តើខ្ញុំក្លាយជាមានសិទ្ធិទទួលបានការធានារ៉ាប់រងសុខភាពដោយរបៀបណា?
អ្នកមានសិទ្ធិទទួលបានការធានារ៉ាប់រងសុខភាព នៅពេលអ្នកធ្វើការ 80 ម៉ោងឬច្រើនជាងនេះក្នុងមួយខែ 2 ខែជាប់ៗគ្នា ហើយបន្តធ្វើការ 80 ម៉ោងឬច្រើនជាងនេះក្នុងមួយខែដើម្បីបន្តការធានារ៉ាប់រង។
ដើម្បីទទួលបាន Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ) អ្នកត្រូវតែធ្វើការ 120 ម៉ោង ឬច្រើនជាងនេះក្នុងមួយខែ ហើយបន្តធ្វើការ 120 ម៉ោង ឬច្រើនជាងនេះក្នុងមួយខែ ដើម្បីរក្សាការធានារ៉ាប់រង។ ប្រសិនបើបច្ចុប្បន្នអ្នកមិនធ្វើការ 120 ម៉ោង ឬច្រើនជាងនេះទេ ប៉ុន្តែចង់ទទួលបាន Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ) សូមបំពេញពាក្យស្នើសុំអត្ថប្រយោជន៍សុខភាពត្រឹមកាលបរិច្ឆេទកំណត់ពាក្យសុំរបស់អ្នក។ Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ) នឹងចាប់ផ្តើមនៅពេលអ្នកចាប់ផ្តើមធ្វើការ 120 ម៉ោង ឬច្រើនជាងនេះក្នុងមួយខែ។
តើខ្ញុំអាចចុះឈ្មោះកូនៗរបស់ខ្ញុំក្នុងការធានារ៉ាប់រងបានទេ?
អ្នកអាចចុះឈ្មោះកុមារដែលមានសិទ្ធិ (រហូតដល់ថ្ងៃកំណើតអាយុ 26 ឆ្នាំរបស់ពួកគាត់) នៅក្នុង Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ)។ សិទ្ធិរបស់អ្នកគឺផ្អែកលើចំនួនម៉ោងដែលអ្នកធ្វើការក្នុងមួយខែ។ នៅពេលចុះឈ្មោះ អ្នកអាចជ្រើសរើស៖
- ការធានារ៉ាប់រងវេជ្ជសាស្ត្រ និងសុខភាពធ្មេញពេញលេញតម្លៃ $100 ក្នុងមួយខែ។
- ការធានារ៉ាប់រងសម្រាប់តែធ្មេញតម្លៃ $10 ក្នុងមួយខែ។
ប្រសិនបើអ្នកជ្រើសរើសចុះឈ្មោះកូនៗរបស់អ្នក អ្នកនឹងត្រូវដាក់ពាក្យសុំអត្ថប្រយោជន៍ក្នុងអំឡុងពេលបើកទទួលចុះឈ្មោះដែលបានអនុញ្ញាត រួមជាមួយនឹងឯកសារផ្ទៀងផ្ទាត់អ្នកនៅក្នុងបន្ទុក។
ស្វែងយល់បន្ថែមអំពី Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ)។
តើការធានារ៉ាប់រងរបស់ខ្ញុំនឹងចាប់ផ្តើមនៅពេលណា?
កាលបរិច្ឆេទចាប់ផ្តើមការធានារ៉ាប់រងរបស់អ្នកនឹងប្រែប្រួលអាស្រ័យលើពេលដែលអ្នកដាក់សំណើសុំអត្ថប្រយោជន៍សុខភាពដែលបានបំពេញរបស់អ្នក និងនៅពេលដែលអ្នកបំពេញតាមលក្ខណៈវិនិច្ឆ័យសិទ្ធិ។
នៅពេលទទួលបានពាក្យស្នើសុំដែលអ្នកបំពេញរួច នោះនឹងមានឥទ្ធិពលដល់ពេលដែលការធានារ៉ាប់រងរបស់អ្នកនឹងចាប់ផ្តើម។ អ្នកអាចដាក់ពាក្យស្នើសុំរបស់អ្នកតាមអ៊ីនធឺណិតដោយប្រើ Health: My Plan (សុខភាព៖ គម្រោងរបស់ខ្ញុំ), ឬតាមរយៈប្រអប់សំបុត្រ ឬទូរសារ។
ឧទាហរណ៍៖
- ប្រសិនបើអ្នកធ្វើការ 80 ម៉ោងក្នុងខែមករា អ្នកនឹងទទួលបានពាក្យសុំនៅចុងខែកុម្ភៈ ឬដើមខែមីនា។
- ប្រសិនបើពាក្យសុំដែលបានបំពេញរបស់អ្នកត្រូវបានទទួលត្រឹមថ្ងៃទី 15 ខែមីនា ការធានារ៉ាប់រងនឹងចាប់ផ្តើមនៅក្នុងខែមេសា។
- ប្រសិនបើពាក្យសុំដែលអ្នកបំពេញរួចត្រូវបានទទួលនៅចន្លោះថ្ងៃទី 16 ខែមីនាដល់ថ្ងៃទី 31 ខែមីនា ការធានារ៉ាប់រង
នឹងចាប់ផ្តើមនៅក្នុងខែឧសភា។
ប្រសិនបើអ្នកដាក់ពាក្យសុំជាលើកដំបូង៖
ប្រសិនបើអ្នកបំពេញតាមលក្ខណៈវិនិច្ឆ័យសិទ្ធិ ហើយពាក្យសុំដែលអ្នកបំពេញរួចត្រូវបានទទួលនៅ ឬមុនថ្ងៃទី 15 នៃខែនោះ ការធានារ៉ាប់រងរបស់អ្នកនឹងចាប់ផ្តើមនៅថ្ងៃទី 1 នៃខែបន្ទាប់។ ប្រសិនបើពាក្យសុំរបស់អ្នកត្រូវបានទទួលនៅចន្លោះថ្ងៃទី 16 និងថ្ងៃទី 31 នៃខែនោះ ការធានារ៉ាប់រងរបស់អ្នកនឹងចាប់ផ្តើមនៅថ្ងៃទី 1 នៃខែបន្ទាប់ពីខែបន្ទាប់។
ឧទាហរណ៍៖
- ប្រសិនបើពាក្យសុំត្រូវបានទទួលនៅចន្លោះថ្ងៃទី 1 ខែមករា ដល់ថ្ងៃទី 15 ខែមករា ការធានារ៉ាប់រងនឹងចាប់ផ្តើមនៅថ្ងៃទី 1 ខែកុម្ភៈ។
- ប្រសិនបើពាក្យសុំត្រូវបានទទួលនៅចន្លោះថ្ងៃទី 16 ខែមករាដល់ថ្ងៃទី 31 ខែមករា ការធានារ៉ាប់រងនឹងចាប់ផ្តើមនៅថ្ងៃទី 1 ខែមីនា។
ក្នុងអំឡុងពេល Open Enrollment (ការបើកទទួលចុះឈ្មោះ) (ថ្ងៃទី 1 ដល់ថ្ងៃទី 20 ខែកក្កដា ជារៀងរាល់ឆ្នាំ)៖
ពាក្យស្នើសុំ និងការផ្លាស់ប្ដូររបស់អ្នកត្រូវតែទទួលបាននៅ ឬមុនថ្ងៃទី 20 ខែកក្កដា ដើម្បីដំណើរការសម្រាប់ការធានារ៉ាប់រងដែលចាប់ពីថ្ងៃទី 1 ខែសីហា។ ប្រសិនបើអ្នកមានព្រឹត្តិការណ៍ក្នុងជីវិតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់៖ ដើម្បីចុះឈ្មោះ ឬធ្វើការផ្លាស់ប្តូរដោយសារតែព្រឹត្តិការណ៍ក្នុងជីវិតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សូមទាក់ទង SEIU 775 Benefits Group ក្នុងរយៈពេល 30 ថ្ងៃ។
- ឧទាហរណ៍៖ ប្រសិនបើអ្នកមានកូននៅថ្ងៃទី 1 ខែមករា អ្នកមានពេលរហូតដល់ថ្ងៃទី 31 ខែមករា ដើម្បីទាក់ទង SEIU 775 Benefits Group អំពីការចុះឈ្មោះខ្លួនឯង និង/ឬកូនៗរបស់អ្នក។
តើការធានារ៉ាប់រងរបស់កូនៗខ្ញុំនឹងចាប់ផ្តើមនៅពេលណា?
ការធានារ៉ាប់រងកូនៗរបស់អ្នកនឹងចាប់ផ្តើមបន្ទាប់ពី៖
- អ្នកដាក់បញ្ជូនពាក្យស្នើសុំដែលបានបំពេញ និងឯកសារផ្ទៀងផ្ទាត់អ្នកនៅក្នុងបន្ទុកនៅក្នុងចន្លោះពេលចុះឈ្មោះដែលបានអនុញ្ញាត។
- អ្នកធ្វើការបានចំនួនម៉ោងដែលត្រូវនឹងការបោះឆ្នោតលើការធានារ៉ាប់រងរបស់អ្នក។
- ប្រាក់សហធានារ៉ាប់រងប្រចាំខែរបស់អ្នកត្រូវបានទទួល។
ប្រសិនបើចំនួនម៉ោងរបស់អ្នកតិចជាងចំនួនម៉ោងដែលទាមទារសម្រាប់ជម្រើសធានារ៉ាប់រងរបស់កូនៗអ្នក ឬអ្នកមិនបង់បុព្វលាភរ៉ាប់រងរបស់អ្នកទេ ការធានារ៉ាប់រងសម្រាប់កូនៗរបស់អ្នកនឹងត្រូវបានបាត់បង់។
ស្វែងយល់បន្ថែមអំពី Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ)។
ចុះប្រសិនបើខ្ញុំមិនអាចធ្វើការដល់ចំនួនម៉ោងដែលទាមទារដើម្បីរក្សាការធានារ៉ាប់រងរបស់ខ្ញុំ និង/ឬកូនខ្ញុំវិញនោះ?
ប្រសិនបើអ្នកបានចុះឈ្មោះក្នុងការធានារ៉ាប់រងលើការថែទាំសុខភាព ប៉ុន្តែចំនួនម៉ោងធ្លាក់ក្រោម 80 ម៉ោងក្នុងខែណាមួយ នោះអ្នកនឹងបាត់បង់ការធានារ៉ាប់រងសុខភាពរបស់អ្នក។
- ឧទាហរណ៍៖ ប្រសិនបើអ្នកមិនធ្វើការ 80 ម៉ោងក្នុងខែមករា ការធានារ៉ាប់រងសុខភាពនឹងបញ្ចប់នៅខែមីនា (ប្រសិនបើអ្នកមិនសម្រេចចិត្តបង់ប្រាក់ដោយខ្លួនឯងសម្រាប់ការធានារ៉ាប់រង COBRA)។
ប្រសិនបើអ្នកបាត់បង់ការធានារ៉ាប់រងដោយសារតែអ្នកមិនធ្វើការចំនួន 80 ម៉ោងក្នុងមួយខែ ប៉ុន្តែធ្វើការចំនួន 80 ម៉ោង ឬច្រើនជាងនេះក្នុងខែបន្ទាប់ នោះអ្នកនឹងត្រូវបានចុះឈ្មោះឡើងវិញដោយស្វ័យប្រវត្តិក្នុងការធានារ៉ាប់រងសុខភាពនៅខែបន្ទាប់។ ប្រសិនបើអ្នកមានការសម្រាកក្នុងការរ៉ាប់រងលើសពី 12 ខែ អ្នកនឹងត្រូវបង្កើតសិទ្ធិទទួលបានដំបូងឡើងវិញ ហើយបំពេញពាក្យសុំថ្មីដើម្បីត្រឡប់ទៅគម្រោងសុខភាពវិញ។
ប្រសិនបើអ្នកធ្វើការក្រោមចំនួនម៉ោងដែលទាមទារសម្រាប់ជម្រើសធានារ៉ាប់រងរបស់កូនៗអ្នកក្នុងខែណាមួយ ការធានារ៉ាប់រងរបស់កូនៗរបស់អ្នកនឹងឈប់រហូតដល់ចំនួនម៉ោងរបស់អ្នកត្រឡប់មកវិញ។
- ឧទាហរណ៍៖ ប្រសិនបើកូនរបស់អ្នកបានចុះឈ្មោះក្នុង Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ) ហើយអ្នកមិនធ្វើការយ៉ាងហោចណាស់ចំនួន 120 ម៉ោងក្នុងខែមករា ការធានារ៉ាប់រងសម្រាប់កូនរបស់អ្នកនឹងបញ្ចប់នៅថ្ងៃទី 1 ខែមីនា។
ការចុះឈ្មោះដែលមានសុពលភាពពីមុន
សូមចំណាំថាចំនួនម៉ោងធ្វើការត្រូវតែរាយការណ៍ទៅនិយោជករបស់អ្នកក្នុងរយៈពេល 60 ថ្ងៃនៃថ្ងៃធ្វើការ ដើម្បីយកមកគណនាសិទ្ធិទទួលបានអត្ថប្រយោជន៍សុខភាពរបស់អ្នក។ និយោជករបស់អ្នកនឹងរាយការណ៍ចំនួនម៉ោងដែលអ្នកបានធ្វើការទៅកាន់ SEIU 775 Benefits Group។ ប្រសិនបើចំនួនម៉ោងរបស់អ្នកត្រូវបានរាយការណ៍មកយឺតយ៉ាវ នោះចំនួនម៉ោងនឹងត្រូវបានកត់ត្រា ប៉ុន្តែការធានារ៉ាប់រងប្រហែលជាមិនត្រូវបានពន្យារពេលឡើយ។
ឧទាហរណ៍៖ ចំនួនម៉ោងធ្វើការក្នុងខែមករាត្រូវតែរាយការណ៍ទៅនិយោជករបស់អ្នកត្រឹមថ្ងៃទី 31 ខែមីនា និងហើយទទួលបានដោយ SEIU 775 Benefits Group ពីនិយោជករបស់អ្នកមិនលើសពីថ្ងៃទី 20 ខែមេសា ដើម្បីធានាបាននូវការរ៉ាប់រងខែមីនា។
តើព្រឹត្តិការណ៍ក្នុងជីវិតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QLE) ជាអ្វី?
*ព្រឹត្តិការណ៍ក្នុងជីវិតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់គឺជាការផ្លាស់ប្តូរនៅក្នុងស្ថានភាពជីវិតរបស់អ្នក ដែលអាចធ្វើឱ្យអ្នកមានសិទ្ធិទទួលបានថិរវេលាទទួលចុះឈ្មោះពិសេសរយៈពេល 30 ថ្ងៃ ដែលអនុញ្ញាតឱ្យអ្នកចុះឈ្មោះក្នុងការធានារ៉ាប់រងសុខភាពនៅខាងក្រៅនៃ Open Enrollment (ការបើកទទួលចុះឈ្មោះ) ប្រចាំឆ្នាំ។ រយៈពេល 30 ថ្ងៃចាប់ផ្តើមនៅពេលព្រឹត្តិការណ៍របស់អ្នកចាប់ផ្ដើម ហើយអ្នកត្រូវតែបំពេញ និងដាក់បញ្ជូនពាក្យសុំរបស់អ្នកក្នុងរយៈពេល 30 ថ្ងៃ។
ព្រឹត្តិការណ៍ក្នុងជីវិតដែលអាចឱ្យអ្នកមានលក្ខណៈគ្រប់គ្រាន់ទទួលបានថិរវេលាទទួលចុះឈ្មោះពិសេស QLE៖
- ការផ្ដាច់សង្វាសផ្លូវច្បាប់។
- ការលែងលះ។
- មរណភាព។
- ការបញ្ចប់ការងារ (បាត់បង់ការងារ)។
- ការបាត់បង់ចំនួនម៉ោង ដូច្នេះអ្នកមិនមានសិទ្ធិទទួលបានការធានារ៉ាប់រងតទៅទៀត។
- លែងរស់នៅក្នុងតំបន់ធានារ៉ាប់រងទៀត ឬ
- ការបញ្ឈប់ស្ថានភាពអ្នកនៅក្នុងបន្ទុក។
- គម្រោងលែងផ្តល់អត្ថប្រយោជន៍ដល់ក្រុមបុគ្គលដែលមានទីតាំងស្រដៀងគ្នាទៀត។
- ការអស់ COBRA ឬ
- ការខកខានក្នុងការបំពេញតាមលក្ខណៈវិនិច្ឆ័យសិទ្ធិសម្រាប់ CHIP ឬ Medicaid។
- ការបញ្ចប់ការរួមចំណែករបស់និយោជកសម្រាប់ការធានារ៉ាប់រងផ្សេងទៀតរបស់និយោជិត ឬអ្នកនៅក្នុងបន្ទុក (ថាតើការធានារ៉ាប់រងត្រូវបានបាត់បង់ឬអត់)។
- និយោជិត ឬអ្នកនៅក្នុងបន្ទុកមានសិទ្ធិទទួលបានជំនួយបុព្វលាភរ៉ាប់រងក្រោមកម្មវិធី CHIP ឬ Medicaid។
- អ្នករៀបការជាមួយសហព័ទ្ធថ្មី ឬមានកូនក្នុងបន្ទុកថ្មីតាមរយៈ៖
- អាពាហ៌ពិពាហ៌។
- ការកើតកូន។
- ការស្មុំកូន ឬ ការរៀបចំសម្រាប់ស្មុំកូន។
មិនមានសិទ្ធិទទួលបានការធានារ៉ាប់រង?
ប្រសិនបើអ្នកមិនអាចធ្វើការបាន 80 ម៉ោង ឬច្រើនជាងនេះក្នុងខែនេះ ដើម្បីមានសិទ្ធិទទួលបានការធានារ៉ាប់រងសុខភាពសម្រាប់អ្នកថែទាំ អ្នកអាចនឹងត្រូវទទួលការធានារ៉ាប់រងសុខភាពផ្សេងទៀត។
តាមរយៈគេហទំព័រ Washington Health Plan Finder អ្នកអាចចុះឈ្មោះទទួលបាន Apple Health (Medicaid) នៃរដ្ឋ Washington ក្នុងតម្លៃទាប ឬដោយឥតគិតថ្លៃ ឬជាវគម្រោងសុខភាពធ្មេញ ឬសុខភាពដែលមានតម្លៃទាប។
ប្រសិនបើអ្នកជាអ្នកផ្តល់សេវាលក្ខណៈបុគ្គល (IP) ហើយត្រូវការចំនួនម៉ោងបន្ថែមពីអ្នកជំងឺផ្សេងទៀតដើម្បីរក្សាការធានារ៉ាប់រង សូមសាកល្បង Carina ដែលជាគេហទំព័រផ្គូផ្គងការងារឥតគិតថ្លៃដែលជួយអ្នកស្វែងរកអ្នកជំងឺកាន់តែច្រើន។
មានសំណួរ?
ប្រសិនបើអ្នកមានសំណួរនានាអំពីសិទ្ធិទទួលបាន ឬត្រូវការជំនួយផ្នែកភាសា សូមទូរសព្ទទៅសេវាបម្រើអតិថិជន SEIU 775 Benefits Group តាមរយៈលេខ 1-877-606-6705 ពីម៉ោង 8 ព្រឹកដល់ម៉ោង 6 ល្ងាច ម៉ោងនៅប៉ាស៊ីហ្វិក ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ។