Open Enrollment (ការបើកទទួលចុះឈ្មោះ) គឺនៅថ្ងៃទី 1-20 ខែកក្កដា
ចុះឈ្មោះ ឬធ្វើការផ្លាស់ប្តូរការធានារ៉ាប់រងរបស់អ្នក!
Ver en español | 查看中文 | 한국어로 보기 | Посмотреть на русском | Xem bằng tiếng việt | Переглянути укр | عربى | មើលជាភាសាខ្មែរ | Soomaali | ਪੰਜਾਬੀ
Open Enrollment (ការបើកទទួលចុះឈ្មោះ) គឺនៅថ្ងៃទី 1-20 ខែកក្កដា! ឥឡូវនេះជាពេលដែលត្រូវដាក់ពាក្យស្នើសុំការធានារ៉ាប់រងលើការថែទាំសុខភាពសម្រាប់ខ្លួនអ្នក និងកូនរបស់អ្នក ឬធ្វើការផ្លាស់ប្តូរចំពោះការធានារ៉ាប់រងដែលមានស្រាប់។
អ្វីដែលអ្នកទទួលបាន
ចំណាយត្រឹមតែ 25$ ក្នុងមួយខែ អ្នកនឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
ឥឡូវនេះមានអត្ថប្រយោជន៍បន្ថែមហើយ
ចាប់ពីថ្ងៃទី 1 ខែសីហា ការធានារ៉ាប់រងសុខភាពសម្រាប់អ្នកថែទាំក៏នឹងរួមបញ្ចូលផងដែរនូវ៖
- ប្រាក់ចំណាយផ្ទាល់ខ្លួន $0 សម្រាប់អាំងស៊ុយលីនម៉ាកដែលនិយមប្រើ ឬទូទៅដែលនិយមប្រើ។
- ការបង្កើនការថែទាំជំនួស (ដូចជា ការចាក់ម្ជុលវិទ្យាសាស្ត្រ និងការថែទាំព្យាបាលដោយការចាប់សរសៃ) ដែលធានារ៉ាប់រងរហូតដល់ 20 ដងក្នុងមួយឆ្នាំ។
- ការថែទាំតាមបែបធម្មជាតិគ្មានដែនកំណត់។
- អត្ថប្រយោជន៍នៃភាពគ្មានកូនដែលប្រសើរឡើង រួមទាំងអត្ថប្រយោជន៍ឱសថស្ថានថ្មីសម្រាប់តម្រូវការមានកូន។
ព័ត៌មានអំពីគម្រោងសុខភាព
អ្នកមានសិទ្ធិទទួលបានសេវាធានារ៉ាប់រងសុខភាពដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យសម្រាប់អ្នកថែទាំ។ គម្រោងសុខភាពជាក់លាក់របស់អ្នកត្រូវបានកំណត់ដោយស្វ័យប្រវត្តិដោយផ្អែកលើលេខកូដតំបន់របស់អ្នក។ អ្នកអាចជ្រើសរើសពីគម្រោងសុខភាពធ្មេញចំនួន 2 ៖ Delta Dental ឬ Willamette Dental។
សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងជាក់លាក់របស់អ្នក ឬ ដើម្បីចូលទៅកាន់មគ្គទេសក៍ណែនាំអំពីអត្ថប្រយោជន៍សុខភាព (Health Benefits Guide) សូមជ្រើសរើសគម្រោងសុខភាពរបស់អ្នកខាងក្រោម។
KPWA HMO = Kaiser Permanente Washington HMO, KPNW HMO = Kaiser Permanente Northwest HMO, KPWA POS = Kaiser Permanente of Washington POS
ប្រសិនបើអ្នកមិនប្រាកដថាអ្នកមានគម្រោងសុខភាពណាមួយទេ ស្វែងយល់បន្ថែមនៅទីនេះ។
អំពី Open Enrollment (ការបើកទទួលចុះឈ្មោះ)
Open Enrollment (ការបើកទទួលចុះឈ្មោះ) គឺជាឱកាសប្រចាំឆ្នាំរបស់អ្នក* ដើម្បីដាក់ពាក្យសុំការធានារ៉ាប់រងលើការថែទាំសុខភាព ទទួលបាន Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ) និង/ឬ ធ្វើការផ្លាស់ប្តូរទៅតាមជម្រើសចំពោះធានារ៉ាប់រងរបស់អ្នក (ប្រសិនបើអ្នកបានចុះឈ្មោះ)។
សិទ្ធិទទួលបាន៖
- ប្រសិនបើអ្នកមានសិទ្ធិទទួលបានឥឡូវនេះ ហើយដាក់ពាក្យស្នើសុំការធានារ៉ាប់រង ការធានារ៉ាប់រងរបស់អ្នកនឹងចាប់ផ្តើមនៅថ្ងៃទី 1 ខែសីហា។
- ប្រសិនបើអ្នកមិនមានសិទ្ធិទទួលបាននៅពេលនេះទេ ប៉ុន្តែចាប់អារម្មណ៍លើការធានារ៉ាប់រង អ្នកនៅតែអាចដាក់ពាក្យស្នើសុំអត្ថប្រយោជន៍សុខភាពដែលបានបញ្ចប់ត្រឹមថ្ងៃទី 20 ខែកក្កដា។ ការធានារ៉ាប់រងរបស់អ្នកនឹងចាប់ផ្តើមនៅពេលដែលអ្នកមានសិទ្ធិ។
- ប្រសិនបើអ្នកបានចុះឈ្មោះរួចហើយ អ្នកមិនចាំបាច់ចាត់វិធានការអ្វីទេ ប្រសិនបើអ្នកមិនចង់ទទួលបាន Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ) ឬធ្វើការផ្លាស់ប្តូរគម្រោងសុខភាពធ្មេញរបស់អ្នក។
ការធានារ៉ាប់រងរបស់អ្នក
អ្នកមានសិទ្ធិទទួលបានការធានារ៉ាប់រងលើការថែទាំសុខភាពផ្ទាល់ខ្លួន នៅពេលអ្នកធ្វើការ 80 ឬច្រើនជាងនេះក្នុងមួយខែ 2 ខែជាប់គ្នា។ ចូលទៅ សុខភាព៖ គម្រោងរបស់ខ្ញុំ (Health: My Plan) ដើម្បីមើលព័ត៌មានអំពីសិទ្ធិទទួលបានរបស់អ្នក។
Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ)
ប្រសិនបើអ្នកធ្វើការ 120 ម៉ោង ឬច្រើនជាងនេះក្នុងមួយខែ ឥឡូវនេះអ្នកអាចទទួលបានការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្ត និងសុខភាពធ្មេញដែលមានគុណភាពខ្ពស់ដូចគ្នាដែលមានសម្រាប់អ្នក សម្រាប់កូនរបស់អ្នក (រហូតដល់អាយុ 26 ឆ្នាំរបស់ពួកគាត់)! អ្នកអាចជ្រើសរើសពីជម្រើសពីរ៖
- Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ) ផ្នែកវេជ្ជសាស្រ្ត និងធ្មេញ តម្លៃ $100 ក្នុងមួយខែ បូករួមទាំង $25 សម្រាប់ការធានារ៉ាប់រងរបស់អ្នក។
- Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ) តែលើធ្មេញត្រឹមតែ $10 ក្នុងមួយខែ បូករួមទាំង $25 សម្រាប់ការធានារ៉ាប់រងរបស់អ្នក។
ប្រសិនបើអ្នកជ្រើសរើសទទួលបាន Coverage for Kids (ការធានារ៉ាប់រងសម្រាប់កុមារ) អ្នកនឹងត្រូវដាក់បញ្ជូនច្បាប់ចម្លងនៃឯកសារដែលផ្ទៀងផ្ទាត់ទំនាក់ទំនងរបស់អ្នកជាមួយកូនក្នុងបន្ទុករបស់អ្នក (ការផ្ទៀងផ្ទាត់អ្នកនៅក្នុងបន្ទុក)។ កាលបរិច្ឆេទចាប់ផ្តើមការធានារ៉ាប់រងកូនៗរបស់អ្នកនឹងប្រែប្រួលអាស្រ័យលើពេលដែលទទួលបានការផ្ទៀងផ្ទាត់អ្នកនៅក្នុងបន្ទុករបស់អ្នក។
ប្រសិនបើអ្នកមានសំណួរនានាអំពីសិទ្ធិទទួលបាន ឬត្រូវការជំនួយផ្នែកភាសា សូមទូរសព្ទទៅសេវាបម្រើអតិថិជន SEIU 775 Benefits Group តាមរយៈលេខ 1-877-606-6705 ពីម៉ោង 8 ព្រឹកដល់ម៉ោង 6 ល្ងាច ម៉ោងនៅប៉ាស៊ីហ្វិក ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ។
របៀបចុះឈ្មោះ ឬធ្វើការផ្លាស់ប្តូរ
អ្នកមានជម្រើស 2 ដើម្បីដាក់ពាក្យសុំ ឬធ្វើការផ្លាស់ប្តូរលើការធានារ៉ាប់រងរបស់អ្នកក្នុងអំឡុងពេល Open Enrollment (ការបើកទទួលចុះឈ្មោះ)។ ពាក្យសុំរបស់អ្នកត្រូវតែទទួលបានត្រឹមថ្ងៃទី 20 ខែកក្កដា ដើម្បីឱ្យពាក្យសុំនោះដំណើរការបាន។
លើបណ្តាញអ៊ីនធឺណិត ជាមួយសុខភាព៖ គម្រោងរបស់ខ្ញុំ (Health: My Plan) | តាមរយៈប្រអប់សំបុត្រ |
មធ្យោបាយងាយស្រួលបំផុតដើម្បីដាក់ពាក្យ និងធ្វើការផ្លាស់ប្តូរការធានារ៉ាប់រងសុខភាព!
|
អ្នកទទួលបានមគ្គទេសក៍អត្ថប្រយោជន៍សុខភាព និងពាក្យស្នើសុំអត្ថប្រយោជន៍សុខភាពនៅក្នុងសំបុត្រប្រៃសណីយ៍ ដើម្បីបំពេញ រួចដាក់បញ្ជូន (ផ្ញើក្នុងខែមិថុនា)។ តម្រូវឱ្យមានការបង់ថ្លៃប្រៃសណីយ៍។ ដាក់ចូលក្នុងស្រោមសំបុត្រដែលមានអាសយដ្ឋានបញ្ជូនមកវិញរបស់អ្នក រួចផ្ញើទៅកាន់៖
SEIU 775 Benefits Group ប្រសិនបើអ្នកមិនទទួលបានការបញ្ជាក់ពីការចុះឈ្មោះ ឬការផ្លាស់ប្តូរគម្រោងក្នុងរយៈពេល 45 ថ្ងៃបន្ទាប់ពីការដាក់ពាក្យសុំរបស់អ្នកទេ សូមហៅទូរសព្ទទៅសេវាបម្រើអតិថិជន SEIU 775 Benefits Group តាមរយៈលេខ 1-877-606-6705។ |
អត្ថប្រយោជន៍ជាច្រើនទៀតដែលបានបង្កើតឡើងសម្រាប់អ្នក
អ្នកមានសិទ្ធិទទួលបានអត្ថប្រយោជន៍ឥតគិតថ្លៃបន្ថែមទៀតដែលត្រូវបានបង្កើតឡើងដើម្បីជួយអ្នកឱ្យមានសុខភាពល្អ កាត់បន្ថយភាពតានតឹង មានអារម្មណ៍សុវត្ថិភាពនៅកន្លែងធ្វើការ និងបង្កើនគុណភាពជីវិតរបស់អ្នក។ អ្នកថែទាំទាំងអស់មានសិទ្ធិទទួលបានអត្ថប្រយោជន៍ទាំងនេះ ដោយមិនគិតពីថាតើពួកគេមានការធានារ៉ាប់រងថែទាំសុខភាពឬអត់នោះទេ (ច្បាប់សិទ្ធិទទួលបានត្រូវបានអនុវត្ត)។
មានសំណួរ?
ប្រសិនបើអ្នកមិនទទួលបានការបញ្ជាក់ពីការចុះឈ្មោះ ឬការផ្លាស់ប្តូរគម្រោងក្នុងរយៈពេល 45 ថ្ងៃបន្ទាប់ពីការដាក់ពាក្យសុំរបស់អ្នកទេ សូមហៅទូរសព្ទទៅសេវាបម្រើអតិថិជន SEIU 775 Benefits Group តាមរយៈលេខ 1-877-606-6705។
*ព្រឹត្តិការណ៍ក្នុងជីវិតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់គឺជាការផ្លាស់ប្តូរនៅក្នុងស្ថានភាពជីវិតរបស់អ្នក ដូចជាការបាត់បង់ការធានារ៉ាប់រងផ្សេងទៀត ឬការមានកូន ដែលអាចធ្វើឱ្យអ្នកមានសិទ្ធិទទួលបានថិរវេលាចុះឈ្មោះពិសេសរយៈពេល 30 ថ្ងៃ ដែលអនុញ្ញាតឱ្យអ្នកចុះឈ្មោះក្នុងការធានារ៉ាប់រងសុខភាពនៅខាងក្រៅ Open Enrollment (ការបើកទទួលចុះឈ្មោះ) ប្រចាំឆ្នាំ។ រយៈពេល 30 ថ្ងៃចាប់ផ្តើមនៅពេលព្រឹត្តិការណ៍របស់អ្នកចាប់ផ្ដើម ហើយអ្នកត្រូវតែបំពេញ និងដាក់បញ្ជូនពាក្យសុំរបស់អ្នកក្នុងរយៈពេល 30 ថ្ងៃ។ ដើម្បីទទួលបានបញ្ជីពេញលេញនៃព្រឹត្តិការណ៍ក្នុងជីវិតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សូមចូលទៅកាន់ទទួលបានការធានារ៉ាប់រង។