ជួបគ្រូពេទ្យរបស់អ្នកដោយឥតគិតថ្លៃជាមួយ Aetna PPO

ធ្វើការណាត់ជួបដោយឥតគិតថ្លៃជាមួយវេជ្ជបណ្ឌិតប្រចាំកាយរបស់អ្នក!

Ver en español | 查看中文 | 한국어로 보기 | Посмотреть на русском | Xem bằng tiếng việt | Переглянути укр | عربى | Soomaali | ਪੰਜਾਬੀ

 

 

 

ក្នុងនាមជាអ្នកថែទាំដែលមានការធានារ៉ាប់រងសុខភាព Aetna ដែលផ្តល់តាមរយៈ SEIU 775 Benefits Group អ្នកមានអត្ថប្រយោជន៍ផ្នែកវេជ្ជសាស្ត្រ និងធ្មេញដ៏ប្រសើរ។

កន្លែងដ៏ល្អបំផុតដើម្បីចាប់ផ្តើមជាមួយផែនការសុខភាពរបស់អ្នកគឺដោយការទៅជួបគ្រូពេទ្យ (ហៅផងដែរថា គ្រូពេទ្យប្រចាំកាយ ឬ PCP)។ គ្រូពេទ្យរបស់អ្នកអាចជួយទាក់ទងនឹងតម្រូវការសុខភាពទូទៅ កំណត់អត្តសញ្ញាណហានិភ័យសុខភាព និងបញ្ជូនអ្នកទៅកាន់អ្នកឯកទេសប្រសិនបើចាំបាច់។

អ្នកអាចស្វែងរកវេជ្ជបណ្ឌិតនៅលើគេហទំព័រ Aetna ឬដោយទាក់ទងសេវាសមាជិក Aetna តាមទូរសព្ទ។

ស្វែងរកវេជ្ជបណ្ឌិត និងកំណត់ពេលណាត់ជួប

គណនីអនឡាញជួយសន្សំសំចៃពេលវេលាដោយបង្កភាពងាយស្រួលក្នុងការចូលប្រើបណ្ណសម្គាល់ខ្លួនរបស់អ្នកនៅពេលណាដែលអ្នកត្រូវការវា ស្វែងរកអ្នកផ្តល់សេវាក្នុងបណ្តាញដែលនៅជិតអ្នក តាមដានការចំណាយ និងវឌ្ឍនភាពឆ្ពោះទៅរកការកាត់កងរបស់អ្នក និងច្រើនទៀត។

ដើម្បីស្វែងរកវេជ្ជបណ្ឌិត បង្កើតគណនីចុះឈ្មោះចូល។នៅពេលដែលអ្នកបានចូលហើយ សូមចូលទៅកាន់ “Find Care (ស្វែងរកការថែទាំ)” ដើម្បីស្វែងរកអ្នកផ្តល់សេវា គ្លីនិក និងមន្ទីរពេទ្យដែលនៅជិតអ្នក និងច្រើនទៀត។ អ្នកក៏អាចទូរសព្ទទៅលេខ 1-888-982-3862 ដើម្បីស្វែងរកវេជ្ជបណ្ឌិតផងដែរ។

ប្រសិនបើអ្នកត្រូវការជំនួយក្នុងការបង្កើតគណនីអនឡាញ សូមទូរសព្ទទៅ សេវាសមាជិក Aetna តាមរយៈលេខ 1-855-736-9469

នៅពេលដែលអ្នកបានជ្រើសរើសវេជ្ជបណ្ឌិត អ្នកអាចកំណត់ពេលណាត់ជួបតាមអ៊ីនធឺណិត ឬទូរសព្ទទៅការិយាល័យគ្រូពេទ្យរបស់អ្នកដោយផ្ទាល់បាន។

ការថែទាំសុខភាពគ្រប់ទីកន្លែង

អ្នកក៏អាចទទួលបានការថែទាំសុខភាពបែបនិម្មិតដោយប្រើស្មាតហ្វូន កុំព្យូទ័រ ឬថេប្លេតរបស់អ្នក។ Aetna ផ្តល់ជម្រើសការថែទាំនិម្មិតដូចខាងក្រោម៖

  • ការថែទាំនិម្មិត៖ អ្នកអាចទទួលបានការថែទាំនិម្មិតជាមួយ Teladoc Health ឬ MinuteClinic Virtual Care។ ចូលទៅគណនីអនឡាញ Aetna របស់អ្នក ដើម្បីផ្ទៀងផ្ទាត់សិទ្ធិទទួលបានរបស់អ្នក។
  • ខ្សែទូរសព្ទគិលានុបដ្ឋាយិកា 24 ម៉ោង៖ និយាយទៅកាន់គិលានុបដ្ឋាយិកាដែលបានចុះឈ្មោះអំពីបញ្ហាសុខភាពនៅពេលណាដែលអ្នកត្រូវការតាមរយៈសារ ឬការជជែកផ្ទាល់។ ចាប់ផ្តើមដោយការចូលទៅក្នុងគណនី Aetna របស់អ្នក ឬដោយការហៅទូរសព្ទទៅលេខ 1-888-434-9473 (TTY 711)។
  • ការថែទាំនិម្មិតនៃសុខភាពផ្លូវចិត្ត៖ ទទួលបានការប្រឹក្សា ជំនួយផ្នែកឱសថ និងជំនួយសម្រាប់ភាពតានតឹងចិត្ត ការថប់បារម្ភ និងអ្វីៗជាច្រើនទៀតពីលំនៅដ្ឋានរបស់អ្នក។ ចូលទៅក្នុងគណនី Aetna អនឡាញរបស់អ្នក ដើម្បីមើលសេវា និងកម្មវិធីសុខាភិបាលផ្លូវចិត្តដែលមានទាំងអស់។

អ្នកក៏អាច ទាញយកកម្មវិធី Aetna Health ដើម្បីគ្រប់គ្រងផែនការសុខភាពរបស់អ្នកយ៉ាងរហ័ស និងសុវត្ថិភាពពីស្មាតហ្វូនរបស់អ្នក។

ស្វែងយល់អំពីផែនការសុខភាព Aetna របស់អ្នក

សម្រាប់ព័ត៌មានបន្ថែមអំពីការធានារ៉ាប់រងសុខភាពរបស់អ្នក រួមទាំងព័ត៌មានសង្ខេបអំពីអត្ថប្រយោជន៍របស់អ្នក សូមមើលការណែនាំអំពីអត្ថប្រយោជន៍សុខភាព Aetna 2023

 

ទទួលព័ត៌មាន Aetna PPO

ត្រូវការជំនួយ?

អ្នកអាចទូរសព្ទទៅលេខសេវាសមាជិកដែលមាននៅលើបណ្ណសម្គាល់ខ្លួនរបស់អ្នកសម្រាប់សេវាកម្មផ្ទាល់ខ្លួន។ ឬ ចូលទៅគណនីអនឡាញ Aetna របស់អ្នក ហើយជ្រើសរើស “Help (ជំនួយ)” ដើម្បីឃើញទូរសព្ទ អ៊ីមែល និងជម្រើសនៃការជជែក។

សេវាកម្មភាសា និងអ្នកបកប្រែ មានផ្តល់ជូនជាច្រើនភាសា។ ប្រសិនបើអ្នកត្រូវការសេវាអ្នកបកប្រែ សូមទាក់ទង 1-866-353-9802 (TTY 711)។ អ្នកក៏អាចចូលទៅកាន់គេហទំព័រ Aetna សម្រាប់ព័ត៌មានបន្ថែមអំពីជំនួយផ្នែកភាសា។