ការធ្វើផែនការសម្រាប់ចូលនិវត្ត
Ver en español |查看中文 | 한국어로 보기 | Посмотреть на русском | Xem bằng tiếng Việt | Переглянути укр | عربى | មើលជាភាសាខ្មែរ
គម្រោងចូលនិវត្តន៍ប្រកបដោយសុវត្ថិភាព SEIU 775 (Secure Retirement Plan, SRP) គឺជាផែនការសម្រាប់ចូលនិវត្តន៍ប្រភេទដំបូងរបស់ខ្លួនសម្រាប់អ្នកថែទាំ។ គណនី SRP របស់អ្នកនឹងជួយអ្នកសន្សំប្រាក់បន្ថែមទៀតសម្រាប់ការចូលនិវត្ត! ហើយប្រាក់ទាំងអស់នៅក្នុងគណនីរបស់អ្នកបានមកពីនិយោជករបស់អ្នក ពុំមែនបានមកពីប្រាក់ខែរបស់អ្នកឡើយ។
គណនី SRP របស់អ្នកគឺជាមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ការចូលនិវត្តរបស់អ្នក ប៉ុន្តែ វាជារឿងសំខាន់ក្នុងការមានប្រភពចំណូលច្រើនជាងមួយ ដើម្បីប្រាកដថាអ្នកអាចចូលនិវត្តន៍ដោយផាសុកភាព។ សូមគិតថាការចូលនិវត្តដូចជាជើងម៉ាជើង 3 អ្នកនឹងត្រូវការប្រភពចំណូលចូលនិវត្តន៍ចំនួន 3 ដើម្បីរក្សាតុល្យភាព។
នេះគឺជាប្រភពទូទៅបំផុតនៃប្រាក់ចំណូលចូលនិវត្តន៍ដែលបង្កើតជើងម៉ាជើង 3៖
- គម្រោងចូលនិវត្តន៍ប្រកបដោយសុវត្ថិភាព (Secure Retirement Plan, SRP) របស់អ្នក គឺជាអត្ថប្រយោជន៍ដែលអ្នកទទួលបានតាមរយៈ SEIU 775 Benefits Group។ និយោជករបស់អ្នកបន្ថែមប្រាក់ទៅក្នុងគណនី SRP របស់អ្នករាល់ម៉ោងដែលអ្នកធ្វើការជាអ្នកថែទាំ។ គ្មានអ្វីចេញពីប្រាក់ខែរបស់អ្នកទេ!
- របបសន្តិសុខសង្គម គឺជាប្រភពទូទៅមួយផ្សេងទៀតនៃប្រាក់ចូលនិវត្តន៍ ប៉ុន្តែមិនមែនគ្រប់គ្នាទទួលបាននោះទេ។ អ្នកអាចមើលថាតើអ្នកកំពុងបង់ចូលរបបសន្តិសុខសង្គមដោយមើលលើបណ្ណបើកប្រាក់បៀវត្សរ៍របស់អ្នក។ ប្រសិនបើមានការបញ្ចូលលុយនៅក្រោម “Social Security Employee Tax (ពន្ធនិយោជិតសម្រាប់របបសន្តិសុខសង្គម)” នោះអ្នកគួរតែមានរបបសន្តិសុខសង្គម។ អ្នកផ្តល់សេវាដល់មាតាបិតាមួយចំនួនប្រហែលជាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេ។
- ការសន្សំផ្ទាល់ខ្លួន ដូច IRA ជាដើម គឺជាជើងម៉ាចុងក្រោយនៃជើងម៉ាជើង 3។ ការបើកគណនីចូលនិវត្តន៍បុគ្គល (Individual Retirement Account, IRA) គឺជាវិធីដ៏ល្អមួយដែលអ្នកអាចសន្សំប្រាក់សម្រាប់អនាគតរបស់អ្នក។ IRA មួយចំនួនក៏ផ្តល់ឱ្យអ្នកនូវអត្ថប្រយោជន៍ពន្ធផងដែរ។ អ្នកអាចស្វែងយល់បន្ថែមអំពីការបើក IRA នៅលើ ទីផ្សារចូលនិវត្តន៍របស់រដ្ឋ Washington (Washington Retirement Marketplace)។
មើលបន្ថែមទៀតអំពីមូលដ្ឋាន IRA របបសន្តិសុខសង្គម និងការសន្សំផ្ទាល់ខ្លួនផ្សេងទៀតខាងក្រោម។
ស្វែងយល់បន្ថែមអំពីប្រភពប្រាក់ចំណូលចូលនិវត្តន៍របស់អ្នក
របបសន្តិសុខសង្គម
ស្ទើរតែគ្រប់កម្មករជនជាតិអាមេរិកទាំងអស់អាចទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមនៅក្នុងការចូលនិវត្តន៍របស់ពួកគេដោយធ្វើការរួមចំណែកពន្ធលើប្រាក់បៀវត្សរ៍។ ប្រសិនបើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នោះអ្នកទទួលបានការទូទាត់ប្រាក់របបសន្តិសុខសង្គមប្រចាំខែចាប់ពីអាយុ 62 ឆ្នាំ។ មិនមែនគ្រប់គ្នាសុទ្ធតែទទួលបានរបបសន្តិសុខសង្គម ដូចអ្នកផ្តល់សេវាដល់មាតាបិតាមួយចំនួននោះទេ ប៉ុន្តែអ្នកនៅតែអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានអត្ថប្រយោជន៍ប្តីប្រពន្ធ ប្រសិនបើអ្នករៀបការហើយ។
ខាងក្រោមនេះគឺជាគន្លឹះសាមញ្ញចំនួន 3 ដើម្បីជួយអ្នកឱ្យយល់ពីរបបសន្តិសុខសង្គម និងរៀបចំផែនការសម្រាប់ការចូលនិវត្តរបស់អ្នក៖
- មើលថាតើអ្នកមានលក្ខណៈគ្រប់គ្រាន់ដែរឬទេ។ អ្នកអាចមើលថាតើអ្នកកំពុងបង់ចូលរបបសន្តិសុខសង្គមដោយមើលលើបណ្ណបើកប្រាក់បៀវត្សរ៍របស់អ្នក។ ប្រសិនបើមានការបញ្ចូលលុយនៅក្រោម “Social Security Employee Tax (ពន្ធនិយោជិតសម្រាប់របបសន្តិសុខសង្គម)” នោះអ្នកគួរតែមានរបបសន្តិសុខសង្គម។* ស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍នៃការចូលនិវត្តរបស់សន្តិសុខសង្គម។
- ប្រើម៉ាស៊ីនគិតលេខរបបសន្តិសុខសង្គមដែលងាយស្រួលប្រើនេះ។ បញ្ចូលថ្ងៃខែឆ្នាំកំណើត និងប្រាក់ចំណូលរបស់អ្នក ដើម្បីមើលថាតើអ្នកអាចទទួលបានអត្ថប្រយោជន៍ប៉ុន្មានពីរបបសន្តិសុខសង្គម និងអាយុប៉ុន្មានដែលអ្នកនឹងអាចចាប់ផ្តើមទទួលបានប្រាក់ទូទាត់ប្រចាំខែពេញរបស់អ្នក។
- ប្រសិនបើអ្នករួចរាល់ក្នុងការចូលនិវត្ត សូមបង្កើតគណនីរបបសន្តិសុខសង្គមរបស់ខ្ញុំដើម្បីដាក់ពាក្យសុំ។
*ប្រសិនបើអ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់របបសន្តិសុខសង្គមទេ សូមពិចារណាបើកគណនី IRA តាមរយៈទីផ្សារចូលនិវត្តន៍របស់រដ្ឋ Washington (Washington’s Retirement Marketplace)។ វាមានភាពងាយស្រួល និងតម្លៃធូរថ្លៃ!
គណនីចូលនិវត្តន៍បុគ្គល (IRA) តាមរយៈទីផ្សារចូលនិវត្តន៍របស់រដ្ឋ Washington (Washington’s Retirement Marketplace)
ការបើកគណនីចូលនិវត្តន៍បុគ្គល (Individual Retirement Account, IRA) គឺជាវិធីងាយស្រួលក្នុងការសន្សំលុយសម្រាប់ការចូលនិវត្តរបស់អ្នក – បន្ថែមពីលើអ្វីដែលអ្នកទទួលបានតាមរយៈគម្រោងចូលនិវត្តន៍ប្រកបដោយសុវត្ថិភាព SEIU 775 (Secure Retirement Plan, SRP) របស់អ្នក។ អ្នកអាចបើកគណនី IRA ដោយខ្លួនឯងត្រឹមតែទឹកប្រាក់ $5 តាមរយៈទីផ្សារចូលនិវត្តន៍របស់រដ្ឋ Washington (Washington’s Retirement Marketplace) ដែលជាដៃគូផ្នែកចូលនិវត្តន៍ដែលទទួលបានការជឿទុកចិត្ត។
លុយដែលអ្នកដាក់បន្ថែមទៅក្នុងគណនី IRA របស់អ្នកនឹងទទួលបានការប្រាក់ និងបូកបន្ថែមបន្តិចម្ដងៗ។
ហេតុអ្វីត្រូវបើកគណនី IRA?
- ត្រឹមតែ $5 ប៉ុណ្ណោះ! ងាយស្រួលនិងតម្លៃទាបក្នុងការបើកគណនី IRA។
- ទឹកប្រាក់របស់អ្នកនឹងកើនឡើងបន្តិចម្ដងៗ។ ទោះបីជាអ្នកអាចដាក់ត្រឹមតែទឹកប្រាក់ចំនួនតិចតួចក៏ដោយនៅក្នុងគណនី IRA របស់អ្នកជារៀងរាល់ខែ រយៈពេលកាន់តែយូរនោះទឹកប្រាក់របស់អ្នកនឹងកាន់តែកើនឡើងនៅពេលអ្នកចូលនិវត្ត។
- មានប្រភពប្រាក់ចំណូលចូលនិវត្តន៍ជាច្រើន។ SRP គឺជាប្រភពតែមួយប៉ុណ្ណោះនៃប្រាក់ចំណូលដែលអ្នកមាននៅពេលអ្នកចូលនិវត្តន៍។ ការសន្សំប្រាក់ផ្ទាល់ខ្លួនរបស់អ្នកតាមរយៈ IRA អាចជួយអ្នកឱ្យចូលនិវត្តន៍កាន់តែមានសុវត្ថិភាព។
ការសន្សំផ្ទាល់ខ្លួន និងការសន្សំសម្រាប់ស្ថានភាពបន្ទាន់
ការបើក និងរួមចំណែកដល់គណនីសន្សំផ្ទាល់ខ្លួន គឺជាផ្នែកសំខាន់មួយទៀតនៃការចូលនិវត្ត។ ការសន្សំប្រាក់ត្រឹមតែ 5 ដុល្លារក្នុងមួយខែ នោះអាចធ្វើឱ្យមានការផ្លាស់ប្តូរដ៏ធំមួយនៅពេលដែលអ្នកត្រៀមខ្លួនចូលនិវត្តន៍។
អាចជារឿងពិបាកក្នុងការរៀបចំផែនការសម្រាប់ស្ថានភាពបន្ទាន់ ព្រមទាំងការចំណាយដែលមិនបានរំពឹងទុកដូចជាបង់ថ្លៃវិក្កយបត្រពេទ្យសត្វ ឬបញ្ហារថយន្តជាដើម។ ប៉ុន្តែ ប្រសិនបើអ្នកអនុវត្តតាមជំហានខ្លះៗដើម្បីរៀបចំផែនការ អ្នកអាចបញ្ចៀសមិនឱ្យការចំណាយទាំងនោះក្លាយជាបន្ទុកដ៏ធំបាន។
ខាងក្រោមនេះជាគន្លឹះទាំង 4 ដើម្បីជួយអ្នកចាប់ផ្តើមការសន្សំផ្ទាល់ខ្លួនរបស់អ្នក និងសន្សំសម្រាប់ស្ថានភាពបន្ទាន់ផ្សេងៗ៖
- បង្កើតកញ្ចប់ថវិកា។ ចាប់ផ្តើមដោយប្រៀបធៀបចំនួនលុយដែលអ្នករកបានរៀងរាល់ខែជាមួយនឹងចំនួនដែលអ្នកចំណាយជាទូទៅក្នុងមួយខែ។ បន្ទាប់មកអ្នកអាចសម្រេចចិត្តថាអ្នកអាចកាត់បន្ថយការចំណាយលើអ្វីខ្លះ ព្រមទាំងចំនួនលុយដែលអ្នកអាចដាក់ទៅក្នុងគណនីសន្សំបាន។
- បង្កើតការសន្សំប្រាក់ស្វ័យប្រវត្តិជាមួយធនាគាររបស់អ្នក។ អ្នកអាចសម្រេចថាចំនួនប៉ុន្មាន និងញឹកញាប់ប៉ុណ្ណាដែលអ្នកត្រូវដាក់សន្សំ។ សូម្បីតែសន្សំបន្តិចត្រឹមតែ $5 រៀងរាល់ខែក៏អាចបង្កើនចំនួនបន្តិចម្ដងៗផងដែរ។
- ដាក់កម្រិតលើការប្រើកាតក្រេឌីត។ កាតក្រេឌីតអាចមានប្រយោជន៍សម្រាប់ស្ថានភាពបន្ទាន់ ប៉ុន្តែវាអាចនឹងងាយធ្វើឱ្យមានការចំណាយជ្រុល ហើយជាលទ្ធផលអ្នកអាចនឹងត្រូវបង់ការប្រាក់បន្ថែមទៀតផង។ ផ្ទុយទៅវិញនៅពេលអ្នកមានគណនីសន្សំប្រាក់សម្រាប់ស្ថានភាពបន្ទាន់ វាអាចជួយអ្នកសន្សំលុយជារួម។
- ប្រៀបធៀបការចំណាយប្រចាំខែ។ ពិនិត្យមើលថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានអត្រាធានារ៉ាប់រងរថយន្តកាន់តែទាប ឬព្យាយាមប្តូរទៅគម្រោងទូរសព្ទដែលមិនសូវថ្លៃ។ លុយដែលអ្នកសន្សំអាចដាក់ដោយផ្ទាល់ទៅក្នុងគណនីសន្សំប្រាក់របស់អ្នក!
ស្វែងយល់បន្ថែមអំពីគណនី SRP របស់អ្នកនៅពេលចូលនិវត្តន៍
មើលថាតើអ្នកអាចមានប្រាក់ប៉ុន្មាននៅពេលចូលនិវត្តន៍ដោយប្រើម៉ាស៊ីនគិតលេខចូលនិវត្តន៍នៅលើ ការចូលនិវត្ត៖ គម្រោងរបស់ខ្ញុំ (Retirement: My Plan)។ ចូលគណនីដើម្បីប៉ាន់ស្មានសមតុល្យរបស់អ្នកនៅថ្ងៃនេះ!
ធនធានខាងក្រៅដែលមានប្រយោជន៍
ដើម្បីទទួលបានធនធានបន្ថែមទៀតសម្រាប់ប្រធានបទដូចជាជំនួយអំពីពន្ធ ការធ្វើផែនការសម្រាប់ចូលនិវត្តន៍ និងអ្វីៗជាច្រើនទៀត សូមមើល ធនធានខាងក្រៅដែលមានប្រយោជន៍។