សូមអានគន្លឺះស្ដីពីរបបសន្តិសុខសង្គមទាំង 3 នេះ!

មើលថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងរៀបចំផែនការសម្រាប់អនាគតឬអត់។

លុយដែលអ្នកទទួលបានពីគណនីគម្រោងចូលនិវត្តន៍ដែលមានសុវត្ថិភាព (Secure Retirement Plan, SRP) របស់អ្នកគឺគ្រាន់តែជាប្រភពមួយនៃប្រាក់ចំណូលចូលនិវត្តន៍របស់អ្នកប៉ុណ្ណោះ។ បន្ថែមពីលើ SRP របស់អ្នក និងគណនីចូលនិវត្តន៍ផ្សេងទៀត ដូចជា IRA អ្នកក៏អាចទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គមផងដែរ។

ខាងក្រោម​នេះគឺជាគន្លឹះសាមញ្ញចំនួន 3 ដើម្បីជួយអ្នកឱ្យយល់ពីរបបសន្តិសុខសង្គម និងរៀបចំផែនការសម្រាប់ការចូលនិវត្តរបស់អ្នក៖

  • មើលថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឬអត់។ អ្នកអាចដឹងថាតើអ្នកកំពុងបង់ចូលក្នុងរបបសន្តិសុខសង្គមឬអត់តាមរយៈការមើលទៅលើចុងសន្លឹកបើកប្រាក់ខែ​របស់អ្នក។ ប្រសិនបើមានការបញ្ចូល​លុយនៅក្រោម “ពន្ធនិយោជិតនៃរបបសន្តិសុខសង្គម” នោះអ្នកគួរតែមានរបបសន្តិសុខសង្គម។*
  • ប្រើម៉ាស៊ីនគិតលេខរបបសន្តិសុខសង្គមដែលងាយស្រួលប្រើនេះ។ បញ្ចូលថ្ងៃខែឆ្នាំកំណើត និងប្រាក់ចំណូលរបស់អ្នក ដើម្បីមើលថាតើអ្នកអាចទទួលបានអត្ថប្រយោជន៍​ប៉ុន្មានពីរបបសន្តិសុខសង្គម និងអាយុប៉ុន្មានដែលអ្នកនឹងអាចចាប់ផ្តើមទទួលបានប្រាក់​ទូទាត់ប្រចាំខែពេញរបស់អ្នក។ការបើកគណនីចូលនិវត្តន៍បុគ្គលអាចជួយអ្នកយ៉ាងងាយស្រួល ដើម្បីសន្សំប្រាក់បន្ថែមសម្រាប់ការចូលនិវត្តន៍ លើសពីអ្វីដែលអ្នកទទួលបានជាមួយ SRP! អ្នកអាចបើកគណនី IRA ក្នុងចំនួនតិច​ត្រឹមតែទឹកប្រាក់ $5 តាមរយៈដៃគូផ្នែកចូលនិវត្តន៍ដែលទទួលបានការជឿទុកចិត្ត។
  • ប្រសិនបើអ្នករួចរាល់ក្នុងការចូលនិវត្ត សូមបង្កើតគណនី របបសន្តិសុខសង្គមរបស់ខ្ញុំ ដើម្បីដាក់ពាក្យសុំ។

ស្វែងយល់បន្ថែម

ប្រសិនបើអ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់របបសន្តិសុខសង្គមទេ សូមពិចារណាបើកគណនី IRA តាមរយៈ ទីផ្សារ’ចូលនិវត្តន៍របស់វ៉ាស៊ីនតោន(Washington’s Retirement Marketplace)។ វាមានភាពងាយស្រួល និងតម្លៃធូរថ្លៃ!

*ប្រសិនបើអ្នកមិនមានលក្ខណៈគ្រប់គ្រាន់តាមរយៈការងារថែទាំ ដូចជាអ្នកផ្តល់សេវាមាតាបិតាមួយចំនួនទេ អ្នកប្រហែលជានៅតែអាចទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គមតាមរយៈដៃគូ ឬប្តីឬប្រពន្ធរបស់អ្នក។

Time Is Your Best Savings Friend. Watch How Your Money Grows!

Secure Retirement Employers

Employers that contribute to the retirement fund:

  • • State of Washington (Individual Providers)
  • • Addus HomeCare
  • • Amicable HealthCare
  • • Catholic Community Services
  • • CDWA
  • • Chesterfield Services
  • • Concerned Citizens
  • • First Choice In-Home Care
  • • Full Life Care
  • • Korean Women’s Association
  • • Millennia
  • • All Ways Caring