ការវិលត្រឡប់មកថែទាំវិញ!

Ver en español | 查看中文 | 한국어로 보기 | Посмотреть на русском | Xem bằng tiếng Việt | Переглянути укр | عربى

ប្រសិនបើអ្នកជាអតីតអ្នកថែទាំ ហើយចង់ក្លាយជាអ្នកផ្ដល់សេវាលក្ខណៈបុគ្គល (IP) ជាថ្មី អ្នកនឹងចាំបាច់ត្រូវអនុវត្តតាមការណែនាំ ដើម្បីក្លាយជានិយោជិតសម្រាប់ Consumer Direct Care Network Washington, ឬ CDWA។ 

CDWA គឺជានិយោជកនៃ IP ក្នុងរដ្ឋ Washington តាំងពីឆ្នាំ 2022។

 

របៀបក្លាយជា IP

 

  1. បំពេញពាក្យស្នើសុំលើទំព័រវិបនេះ, ដោយប្រើ ការណែនាំតាមជំហាន របស់ CDWA។ ប្រសិនបើអ្នកជា IP បម្រើការឱ្យ CDWA ពីមុន អ្នកប្រហែលជាអាចប្រើព័ត៌មាននៅក្នុងប្រព័ន្ធរបស់ពួកគេរួចជាស្រេច ដោយជ្រើសរើស “Use My Last Application (ប្រើពាក្យស្នើសុំចុងក្រោយរបស់ខ្ញុំ)”។

 

CDWA នឹងផ្តល់ការណែនាំដល់អ្នកអំពីជំហានក្នុងអំឡុងពេលនៃដំណើរការដាក់ពាក្យ។ សូមមើលព័ត៌មានបន្ថែមនៅក្នុងផ្នែក “Getting Started With the CDWA Hiring Process (ការចាប់ផ្តើមជាមួយដំណើរការជ្រើសរើសរបស់ CDWA)” នៃទំព័័រវិបរបស់ពួកគេ។ អ្នកអាចរំពឹងថានឹងមានជំហានបន្ថែមទាំងនេះ៖

 

  1. ត្រូវឆ្លងកាត់ការពិនិត្យសាវតារ និងដំណើរការព្រីនស្នាមម្រាមដៃ។ 
  2. ផ្គូផ្គងជាមួយអ្នកជំងឺ។ អ្នកប្រហែលជាមានអ្នកជំងឺដែលមានសិទ្ធិរួចជាស្រេចហើយ ឬអ្នកអាចស្វែងរកអ្នកជំងឺបានតាមរយៈគេហទំព័រផ្គូផ្គងការងារដោយឥតគិតថ្លៃឈ្មោះ Carina។ អ្នកជំងឺរបស់អ្នកនឹងត្រូវការផ្ទៀងផ្ទាត់ថាពួកគេចង់ឱ្យអ្នកផ្តល់ការថែទាំ។
  3. បំពេញកិច្ចការជ្រើសរើស, ដូចជាឯកសារ I-9 និងឯកសារផ្សេងទៀត។
  4. បញ្ចប់​ការបណ្តុះបណ្តាលស្តីពីសុវត្ថិភាព និងការណែនាំដែលជាកាតព្វកិច្ចរយៈពេលប្រាំម៉ោង។ 
  5. អ្នកនឹងទទួលបានកាលបរិច្ឆេទ “Okay to Provide Care (យល់ព្រមផ្ដល់ការថែទាំ)”។ នៅពេលអ្នកទទួលបានដំណឹងនេះ អ្នកអាចផ្តល់ការថែទាំបាន ហើយដាក់បញ្ជូនចំនួនម៉ោងដែលធ្វើការ។ 
  6. មុនពេលអ្នកអាចទទួលបានការទូទាត់ អ្នកត្រូវតែដាក់បញ្ជូន Client Relationship Attestation (លិខិតបញ្ជាក់ទំនាក់ទំនងអ្នកជំងឺ)។ 

 

នៅពេលអ្នកក្លាយជា IP ជាថ្មី អ្នកអាចទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យ​ដែលមានសម្រាប់អ្នកផ្តល់ការថែទាំនៃរដ្ឋ Washington៖ 

  • ផែនការចូលនិវត្តន៍ដែលនិយោជករបស់អ្នកចូលរួមចំណែក។
  • ធានារ៉ាប់រងសុខភាពតម្លៃសមរម្យមានគុណភាពខ្ពស់ និងអត្ថប្រយោជន៍អស្ចារ្យផ្សេងទៀត។
  • អត្ថប្រយោជន៍សិក្សាដែលអនុញ្ញាតឱ្យអ្នកទទួលបានប្រាក់កម្រៃ ស្របពេលដែលអ្នកសិក្សា និងពង្រឹងអាជីពការងាររបស់អ្នក។
  • សេវាផ្គូផ្គងការងារដោយឥតគិតថ្លៃ ដូច្នេះអ្នកអាចធ្វើការតាមចំនួនម៉ោងដែលអ្នកចង់ធ្វើការ។

 

ការវិលត្រឡប់មកថែទាំវិញនៅថ្ងៃនេះ!

Time Is Your Best Savings Friend. Watch How Your Money Grows!

Secure Retirement Employers

Employers that contribute to the retirement fund:

  • • State of Washington (Individual Providers)
  • • Addus HomeCare
  • • Amicable HealthCare
  • • Catholic Community Services
  • • CDWA
  • • Chesterfield Services
  • • Concerned Citizens
  • • First Choice In-Home Care
  • • Full Life Care
  • • Korean Women’s Association
  • • Millennia
  • • All Ways Caring