ការវិលត្រឡប់មកថែទាំ និងទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យ!
អត្ថប្រយោជន៍ដែលអ្នកថែទាំរដ្ឋ Washington ទទួលបានគឺជាអត្ថប្រយោជន៍ល្អបំផុតមួយចំនួននៅក្នុងប្រទេស៖
-
- ការធានារ៉ាប់រងលើសេវាថែទាំសុខភាពមានគុណភាពខ្ពស់ ត្រឹមតែ $25 ក្នុងមួយខែ – ហើយឥឡូវនេះ អ្នកអាចបន្ថែមការធានារ៉ាប់រងលើសុខភាពមាត់ធ្មេញ $10 សម្រាប់កូនរបស់អ្នក។ លើសពីនេះ អ្នកទទួលបានអត្ថប្រយោជន៍ដោយឥតគិតថ្លៃដូចជា Caregiver Kicks, Headspace Care និង Tools for Calm*។
- អត្ថប្រយោជន៍ទាក់ទងនឹងការសិក្សាដែលអនុញ្ញាតឱ្យអ្នក ទទួលបានប្រាក់អំឡុងពេលអ្នកទទួលការបណ្តុះបណ្តាល និងធ្វើឱ្យជំនាញ និងអាជីពរបស់អ្នករីកចម្រើនទៅមុខក្នុងនាមជាអ្នកថែទាំ។
- ជំនួយសម្រាប់ការដាក់ការងារឱ្យសមស្របដោយឥតគិតថ្លៃ តាមរយៈ Carina ដើម្បីស្វែងរកអតិថិជន និងម៉ោងបន្ថែមរបស់អ្នក។
- វិភាគទានចូលនិវត្តន៍ពីនិយោជករបស់អ្នក! ដរាបណាអ្នកចាប់ផ្តើមការថែទាំម្តងទៀតក្នុងរយៈពេល 2 ឆ្នាំ អ្នកនឹងទទួលបានវិភាគទានដោយស្វ័យប្រវត្តិសម្រាប់រាល់ម៉ោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលអ្នកធ្វើការក្នុងនាមជាអ្នកថែទាំ**។
ប្រសិនបើពេលនេះជាពេលវេលាដ៏ល្អដែលឱ្យអ្នកទទួលបានការធានារ៉ាប់រងលើសេវាថែទាំសុខភាពដ៏អស្ចារ្យ ការសន្សំប្រាក់ចូលនិវត្តន៍ អត្ថប្រយោជន៍ទាក់ទងនឹងការសិក្សា និងអ្វីៗជាច្រើនទៀត សូមពិចារណាត្រឡប់មកថែទាំវិញនៅថ្ងៃនេះ។
ការវិលត្រឡប់មកថែទាំវិញ