ការវិលត្រឡប់មកថែទាំ និងទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យ!

 

អត្ថប្រយោជន៍ដែលអ្នកថែទាំរដ្ឋ Washington ទទួលបានគឺជាអត្ថប្រយោជន៍ល្អបំផុតមួយចំនួននៅក្នុងប្រទេស៖

    • ការធានារ៉ាប់រងលើសេវាថែទាំសុខភាពមានគុណភាពខ្ពស់ ត្រឹមតែ $25 ក្នុងមួយខែ – ហើយឥឡូវនេះ អ្នកអាចបន្ថែមការធានារ៉ាប់រងលើសុខភាពមាត់ធ្មេញ $10 សម្រាប់កូនរបស់អ្នក។ លើសពីនេះ អ្នកទទួលបានអត្ថប្រយោជន៍ដោយឥតគិតថ្លៃដូចជា Caregiver Kicks, Headspace Care និង Tools for Calm*។
    • អត្ថប្រយោជន៍ទាក់ទងនឹងការសិក្សាដែលអនុញ្ញាតឱ្យអ្នក ទទួលបានប្រាក់អំឡុងពេលអ្នកទទួលការបណ្តុះបណ្តាល និងធ្វើឱ្យ​ជំនាញ និងអាជីពរបស់អ្នករីកចម្រើនទៅមុខ​ក្នុងនាម​ជាអ្នកថែទាំ។ 
    • ជំនួយសម្រាប់ការដាក់ការងារឱ្យសមស្របដោយឥតគិតថ្លៃ តាមរយៈ Carina ដើម្បីស្វែងរកអតិថិជន និងម៉ោងបន្ថែមរបស់អ្នក។
    • វិភាគទានចូលនិវត្តន៍ពីនិយោជករបស់អ្នក! ដរាបណាអ្នកចាប់ផ្តើមការថែទាំម្តងទៀតក្នុងរយៈពេល 2 ឆ្នាំ អ្នកនឹងទទួលបានវិភាគទានដោយស្វ័យប្រវត្តិសម្រាប់រាល់ម៉ោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលអ្នកធ្វើការក្នុងនាម​ជាអ្នកថែទាំ**។

ប្រសិនបើពេលនេះជាពេលវេលាដ៏ល្អដែលឱ្យ​អ្នកទទួលបានការធានារ៉ាប់រងលើសេវាថែទាំសុខភាពដ៏អស្ចារ្យ ការសន្សំប្រាក់ចូលនិវត្តន៍ អត្ថប្រយោជន៍ទាក់ទងនឹងការសិក្សា និងអ្វីៗជាច្រើនទៀត សូមពិចារណាត្រឡប់មកថែទាំវិញនៅថ្ងៃនេះ។

ការវិលត្រឡប់មកថែទាំវិញ

 

*វិធានស្ដីពីភាព​ទទួលបានសិទ្ធិ អនុវត្តចំពោះអត្ថប្រយោជន៍ឥតគិតថ្លៃ និងផ្អែកលើម៉ោងធ្វើការក្នុងមួយខែ។ ការធានារ៉ាប់រងលើសេវាថែទាំសុខភាពមានផ្ដល់ជូន ​នៅពេលអ្នកធ្វើការ 80 ម៉ោង ឬច្រើនជាងនេះក្នុងមួយខែ។
**រៀងរាល់ម៉ោងដែលមានសិទ្ធិ៖ ទាំងនេះគឺជាម៉ោងការងារដែលអ្នកទទួលបានប្រាក់វិភាគទានសម្រាប់ការ​ចូលនិវត្តន៍ពីនិយោជករបស់អ្នក។ រៀងរាល់ខែដែលអ្នកធ្វើការជាអ្នកថែទាំ អ្នកទទួលបានម៉ោងដែលមានសិទ្ធិ និងទទួលបានប្រាក់នៅក្នុងគណនីចូលនិវត្តន៍របស់អ្នកសម្រាប់ម៉ោងដែលអ្នកធ្វើការ។ ការបណ្តុះបណ្តាល ការស្ម័គ្រចិត្ត និងម៉ោងសម្រាកដែលមានប្រាក់ឈ្នួល មិនមានសិទ្ធិទទួលបានវិភាគទានទេ។

Time Is Your Best Savings Friend. Watch How Your Money Grows!

Secure Retirement Employers

Employers that contribute to the retirement fund:

  • • State of Washington (Individual Providers)
  • • Addus HomeCare
  • • Amicable HealthCare
  • • Catholic Community Services
  • • CDWA
  • • Chesterfield Services
  • • Concerned Citizens
  • • First Choice In-Home Care
  • • Full Life Care
  • • Korean Women’s Association
  • • Millennia
  • • All Ways Caring